ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

មន្ទីរសុខាភិបាលផ្តល់ជូនទឹកអាល់កុល ចំនួន ២៦២កាន ដល់រដ្ឋបាលខេត្តព្រៃវែងសម្រាប់ប្រើប្រាស់បង្កាតទប់ស្កាត់ជំងឺកូវីដ19

ព្រៃវែង៖ ដើម្បីចូលរួមចំណែកបង្ការទប់ស្កាត់ ការរីករាលដែលឆ្លងនូវជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម វេជ្ជបណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្ត ផ្តល់ជូនទឹកអាល់កុល ចំនួន ២៦២កាន ដែលក្នុងមួយកាន មានចំនុះ ៥ លីត្រ ដល់រដ្ឋបាលខេត្តព្រៃវែងសម្រាប់ប្រើប្រាស់បង្កាតទប់ស្កាត់ជំងឺកូវីដ-១៩។

ក្នុងនោះដែរ រដ្ឋបាលខេត្ត ក៏សូមថ្លែងអំណរ អរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម វេជ្ជបណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្ត ដែលបានផ្ដល់នូវទឹកអាកុលទាំងអស់នេះមកដល់រដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ក្នុងការទប់ស្កាត់នូវជំងឺកូវីដ-១៩ ដែលកំពុងតែគំរាមកំហែងនៅលើពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើង រហូតដល់មានចំនួនអ្នកស្លាប់នោះផងដែរ។ រដ្ឋបាលខេត្តក៏បានបន្តទៀតថាទាំងនេះគឺជាទឹកចិត្តដ៏ប្រពៃ របស់ឯកឧត្តម វេជ្ជបណ្ឌិត ដែលបានផ្ដល់នូវទឹកអាករទាំងអស់នេះមករដ្ឋបាលខេត្ត។

នៅក្នុងឱកាសនោះផងដែរ រដ្ឋបាលខេត្តក៏បានអាចចែកជូន នៅទឹកអាកុលទាំងអស់នោះមួយចំនួន ដល់មន្ត្រីរាជការ បុគ្គលិកនៃ សាលាខេត្តទាំងអស់ដើម្បីទុកសម្រាប់ប្រើប្រាស់ ដើម្បីចូលរួមបង្ការទប់ស្កាត់កុំឱ្យមានការឆ្លងនូវជំងឺកូវី-១៩ មកខ្លួនយើង ក៏ដូចជានៅ កន្លែងធ្វើការងាររបស់យើង រួមទាំងចូលរួមកាត់បន្ថយនៃការរីករាលដាលឆ្លងនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសយើងក៏ដូចជានៅក្នុងខេត្តយើងនេះផងដែរ។

សូមបញ្ជាក់ផងដែរថា រយៈពេលប៉ុន្មានថ្ងៃមកនេះនៅក្នុងខេត្តព្រៃវែង ពុំមានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ នោះទេ ហើយសព្វថ្ងៃនេះគឺនៅសល់តែ ២១ នាក់តែប៉ុណ្ណោះដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី ៦ ខែមេសា នេះ៕