ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ក្មេងទំនើងមួយក្រុម ដែលតែងតែបង្កចលាចលនៅក្នុងក្រុងខេមរភូមិន្ទ ត្រូវបានកម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន

ខេត្តកោះកុង៖នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទបានធ្វេីការឃាត់ខ្លួនក្មេងទំនើងមួួយក្រុមមានឈ្មោះដូចខាងក្រោម

ឈ្មោះ ធន់ វុធថា ហៅ ថុន វុត្ថា ហ៊ូវ វុត្ថា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខែ្មរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្ទឹងវែងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ជាអ្នកកាន់កាំបិតផ្គាក់។

ឈ្មោះ រឹម ថាវ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែងក្រុងខេមរៈភូមិន្ទ ខេត្តកោះកុងអ្នកបើកម៉ូតូ ចូលរួមធ្វើសកម្មភាព។

ឈ្មោះ កូន សើគីរីន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរសិស្ស ទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទខេត្តកោះកុង ជាអ្នកបើកម៉ូតូចូលរួមធ្វើសកម្មភាព។

ឈ្មោះ រឿន តុលា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិទួលគគីរ ឃុំទួលគគីរ ស្រុកមណ្ឌលសីមាខេត្តកោះកុងជាអ្នកកាន់កាំបិតតាំងតោ។

ឈ្មោះ ធឿន ប៊ុនថាំ ហៅអាប៉ែត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាអ្នកបើកម៉ូតូចូលរួមធ្វើសកម្មភាព។

មុខសញ្ញាសង្ស័យខាងលើធ្វើសកម្មភាពបំរុងយកដុំថ្មនិងកាំបិតប្រើអំពើហឹង្សាទៅលើឈ្មោះ ណាវ សារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរគ្រូបង្រៀនភាសាអង់គ្លេស អាស័យដ្ឋាននៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី០៤ខែមេសា ឆ្នាំ២០២១ នៅចំណុចមាត់សមុទ្រ ស្ថិតក្នុងភូមិ១សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទប៉ុន្តែមិនទាន់បង្កឲ្យមានរបួសស្នាមនៅឡើយទេត្រូវបានកងកម្លាំងយើងទប់ស្កាត់ទាន់ពេលពួកគេរត់គេចខ្លួនទើបតែនៅល្ងាចថ្ងៃទី០៥ ខែមេសានេះបានឃាត់ខ្លួនពួកគេបាន។

មូលហេតុដោយសារពួកគេទាំង ៥នាក់ ទៅសុំបារីជក់ពីជនរងគ្រោះ តែជនរងគ្រោះឆ្លើយថាគ្មាន ពួកគេខឹង

បច្ចុប្បន្នករណីខាងលើកងកម្លាំងយើងកំពុងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់