ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីប្រជាពលរដ្ឋ​ឆក់ខ្សែភ្លេីងមួយករណី​ នៅក្រុងប៉ៃលិន

ប៉ៃលិន៖  នៅរសៀលម៉ោង១៥និង០០នាទី ថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក .ស២៥៦៤ ត្រូវនឹង ថ្ងៃទី០៧ ខែមេសាឆ្នាំ២០២១ មានករណីប្រជាពលរដ្ឋឆក់ខ្សែភ្លេីង០១ករណីកេីតឡេីងនៅចំណុចការដ្ឋានសំណង់ធ្វើផ្ទះមួយកន្លែង ស្ថិតនៅភូមិអូពឺតសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិនបណ្តាលអោយមានមនុស្សរងរបួសធ្ងន់ម្នាក់ឈ្មោះញិតសារ៉ាន់ភេទប្រុសអាយុ៣៦ឆ្នាំមុខរបរជាងផ្សាដំបូលផ្ទះទីលំនៅបច្ចុប្បន្ននៅភូមិអូរតាពុកក្រោមសង្កាត់ទួលល្វាក្រុងប៉ៃលិនខេត្តប៉ៃលិន

ម្ចាស់ផ្ទះឈ្មោះប៊ុតធាភេទប្រុសអាយុ៣៦ឆ្នាំបច្ចុប្បន្ននៅភូមិអូរតាពុកលេី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនខេត្តប៉ៃលិន

អំពីរឿងហេតុជនរងគ្រោះបានមកធ្វេីដំបូលសំយ៉ាបផ្ទះ អោយម្ចាស់ផ្ទះខាងលេីនិងបានឡេីងផ្សារដំបូលសំយ៉ាបផ្ទះដោយបានលេីកដែកឡើងទៅលេីប៉ះជាមួយចរន្តខ្សែភ្លេីងធំ នៅជាប់នឹងបង្គោលតាមដងផ្លូវបណ្ដាលអោយឆក់ធ្លាក់មកដីនិងរងរបួសធ្ងន់ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង