ផ្អែកការសន្និដ្ឋានជាក់ច្បាស់នៅក្នុងរបាយការណ៍ថ្មីមួយដែលធ្វើឡើងដោយអ្នកជំនាញនៃ វិទ្យាស្ថានគោលនយោបាយថាមពលនៃសាកលវិទ្យាល័យ ឈីកាហ្គោ ហៅកាត់ថា EPIC ចេញផ្សាយនៅថ្ងៃអង្គារ ទី២៩ សីហា ឆ្នាំ២០២៣បានឲ្យដឹងថា ខ្យល់ដកដង្ហើមកខ្វក់ ពោរពេញដោយល្អងធូលី និងសារធាតុពុល គឺជាការគំរាមដ៏គ្រោះថ្នាក់បំផុតមកលើអាយុជីវិតរបស់មនុស្សនៅទូទាំងពិភពលោក។ របាយការណ៍លើបានលើកឡើងថា ជារៀងរាល់ថ្ងៃ មនុស្សម្នាក់ៗស្រូបខ្យល់ដកដង្ហើមចូលទៅក្នុងខ្លួនពីចន្លោះ ២ម៉ឺន ទៅ ៣ម៉ឺន លីត្រខ្យល់