ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អធិការដ្ឋាននគរបាលស្រុកគងពិសី បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ១នាក់

កំពង់ស្ពឺ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៤:១០នាទី នៅចំណុចភូមិស្វាយទាប ឃុំអង្គពពេល កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ១នាក់ ឈ្មោះ ម៉ម សឿន ភេទ ប្រុស អាយុ ៣៤ឆ្នាំ នៅភូមិអង្គរមាស ឃុំជង្រុក ស្រុកគងពិសី។

ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១កញ្ចប់ធំ ទម្ងន់ ក្រាម , ម៉ូតូ , ទូរស័ព្ទដៃ , ជញ្ជៀន ១វង់ និង នាឡិកាដៃ១។

ករណីនេះការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី