ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពីបទ រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅស្រុកប្រាសាទបាគង

សៀមរាប នៅថ្ងៃសៅរ៏១រោច ខែ ផល្គុន ឆ្នាំជូត ទោស័ក . ២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភះ ឆ្នាំ២០២១ វេលាម៉ោង ១២និង០០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿង ញៀនសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងបានចុះបង្ក្រាបបទរក្សាទុក ចាត់ចែងនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលំនៅដ្ឋានស្ថិតនៅភូមិ អង្រ្គងឃុំកន្ទ្រាំង និងលើដងផ្លូវស្ថិតនៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគងខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់:

ឈ្មោះ កង សុចិត្រា ភេទប្រុស ឆ្នាំកំណើត ១៩៩៣ ជនជាតិខ្មែរ មុខរបរ លាងម៉ូតូ មានទីលំនៅភូមិ អង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង  ខេត្ត សៀមរាប។

ឈ្មោះ  ក្រឹម វិសាល ហៅស្វិត ភេទប្រុស ឆ្នាំកំណើត ២០០៤ ជនជាតិខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ មានទីលំនៅភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្ត សៀមរាប។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន :ម្សៅមេតំហ្វេតាមីនចំនួន០២កញ្ចប់ ស្មើនឹង ,៤ក្រាម (ទាំងសំបក) ទូរស័ព្ទដៃចំនួន០២គ្រឿង និងឧបករណ៏ប្រើប្រាស់គ្រឿងញៀនមួយចំនួន។                                                                            

បច្ចុប្បន្ន ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានការិយា ល័យជំនាញបញ្ចូនទៅសាលាដំបូងខេត្តសៀមរាបថ្ងៃទី២៨  ខែ  កុម្ភៈ ឆ្នាំ២០២១