អគ្គស្នងការដ្ឋាននគរបាលជាតិ

លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំពិភាក្សា ពិនិត្យពង្រឹង តួនាទីភារកិច្ចរបស់ “ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជម្ងឺកូវីដ១៩ ថ្នាក់រាជធានី-ខេត្ត

រាជធានីភ្នំពេញ៖​ នាថ្ងៃអាទិត្យ ២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកកូវីដ១៩ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ បានដឹកនាំកិច្ចប្រជុំពិភាក្សា ពិនិត្យពង្រឹងតួនាទី ភារកិច្ចរបស់ “ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជម្ងឺកូវីដ១៩ ថ្នាក់រាជធានី-ខេត្ត” តាមរយៈ Video conference នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។