ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លួចម៉ូតូថ្មីទុកចោលក្នុងរបងផ្ទះទៅបាត់ ទុកម៉ូតូកញ្ចាស់ឲ្យវិញ

​​​     បន្ទាយមានជ័យ ៖ មាន​ករណីចោរលួចម៉ូតូបានកើតឡើងនៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លុះព្រឹកឡើងទើបម្ចាស់ដឹង មានការភ្ញាក់ផ្អើល ។ ករណីចោរលួចយកម៉ូតូនេះ បានកើតឡើង នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំ ស្រុក ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖ ម៉ូតូដែលបាត់ម៉ាកហុងដាទ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានតែម ស្លាកលេខ ប.ជ1R.9152 លេខម៉ាស៊ីន ND125ME-5133139 លេខតួND125ME-5133139  ជារបស់ ឈ្មោះ ពា សុធាវី ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ប្រភពដដែលបានបញ្ជាក់ថា៖ តាមការរៀបរាប់ពីម្ចាស់ម៉ូតូ ប្រាប់សមត្ថកិច្ចថា នៅមុនពេលបាត់ខ្លួនបានទុកម៉ូតូនៅនឹងសំយាបផ្ទះ ដោយមិនបានចាក់សោរនោះទេ លុះព្រឹកឡើងវេលាម៉ោង០៥ភ្លឺ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ស្រាប់តែមិនឃើញម៉ូតូ ហើយបានដើររកក៏ប្រទះឃើញម៉ូតូ០១គ្រឿងធុនសេ១០០ សេរីចាស់ ពណ៌ក្រហម គ្មានស្លាកលេខ ទុកចោលនៅចម្ងាយពីផ្ទះ១០០ម៉ែត្រ ពីផ្ទះរបស់ខ្លួនដែលសង្ស័យជាម៉ូតូរបស់ជនសង្ស័យ ។ ករណីនេះកម្លាំងនគរបាលកំពុងស្រាវជ្រាវរកមុខសញ្ញាជនបង្កល្មើស៕