ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អ្នកលក់កន្ទុយលេខ១២នាក់ត្រូវបានសមត្ថកិច្ចហៅធ្វេីកិច្ចសន្យាឲ្យបញ្ឈប់ការលក់កន្ទុយលេខបន្តទៀត

ពោធិ៍សាត់៖  កាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០២១អ្នកលក់កន្ទុយលេខចំនួន១២នាក់ស្រី០៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលខ្នារទទឹងកោះហៅមកកាន់ប៉ុស្តិ៍រដ្ឋបាលដើម្បីធ្វើការណែនាំនិងបានធ្វើកិច្ចសន្យាឲ្យពួកគាត់ទាំងអស់គ្នាត្រូវបញ្ឈប់ការលក់កន្ទុយលេខជាបន្តទៀត។

មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នារទទឹងបានឲ្យដឹងថាអ្នកលក់កន្ទុយលេខទាំង១២នាក់មាន៖១ឈ្មោះហមពេជ្រភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិខ្នារទទឹង

ឈ្មោះចេងចនភេទប្រុសអាយុ៧០ឆ្នាំរស់នៅភូមិបាក់មែក, ៣ឈ្មោះខេនភេទប្រុសអាយុ៤៤ឆ្នាំរស់នៅភូមិបាក់មែក, ៤ឈ្មោះចាយស៊ីណាតភេទប្រុសអាយុ៤៨ឆ្នាំរស់នៅភូមិបឹងឈូក, ៥ឈ្មោះសៀមស៊ីនួនភេទប្រុសអាយុ៤៥ឆ្នាំរស់នៅភូមិខ្នារទទឹង, ៦ឈ្មោះយឹមចាន់នីភេទស្រីអាយុ៤០ឆ្នាំរស់នៅភូមិបឹងឈូក, ៧ឈ្មោះឥន្ទធីភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិបឹងឈូក, ៨ឈ្មោះឡុងដាលីភេទប្រុសអាយុ៦៥ឆ្នាំរស់នៅភូមិបាក់មែក, ៩ឈ្មោះរិនមុំភេទស្រីអាយុ៣៦ឆ្នាំរស់នៅភូមិកំប្រាក់កូន,១០ឈ្មោះកូយយឿនភេទស្រីអាយុន៤៦ឆ្នាំរស់នៅភូមិខ្នារទទឹង, ១១ឈ្មោះប៉ូស៊ីថៃភេទស្រីអាយុ៣៥ឆ្នាំរស់នៅភូមិបឹងឈូក, ១២ឈ្មោះជៀនផល្លាភេទប្រុសអាយុ៣៧ឆ្នាំរស់នៅភូមិក្រូចសើច។ 

មន្ត្រីប៉ុស្តិ៍រដ្ឋបាលបានបន្តថាសមត្ថកិច្ចនគរបាលបានអប់រំពួកគាត់និងបានធ្វើកិច្ចសន្យាឲ្យពួកគាត់បញ្ឈប់ការលក់កន្ទុយលេខនិងលេងល្បែងស៊ីសងគ្រប់ប្រភេទពីព្រោះរបរនេះជារបរខុសច្បាប់ដែលនាំឲ្យមានបញ្ហាអសន្តិសុខសង្គមនៅក្នុងមូលដ្ឋានដូចជាចោរកម្មនិងហឹង្សាជាដើម។ 

ក្រោយពីធ្វើកិច្ចសន្យារួចហើយសមត្ថកិច្ចនគរបាលបានឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ៕