ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់ប៉ុសិ៍្ត នគរបាលរដ្ឋបាលត្រពាំងចាន់

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១​ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង អមដំណើរដោយលោកស្នងការរង និងប្រតិភូរបស់ស្នងការដ្ឋានបានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់ប៉ុសិ៍្ត នគរបាលរដ្ឋបាលត្រពាំងចាន់ ដែលមានទីតាំងនៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកអធិការនគរបាលស្រុកបរិបូណ៌ លោកអធិការរង លោកមេឃុំត្រពាំងចាន់ លោកនាយប៉ុស្តិ៍ លោកនាយរងប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធ ៕