ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

វគ្គបំប៉នជំនាញអំពីនីតិវិធីវាស់វែងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បច្ចេកទេសប្រើប្រាស់ឧបករណ៍ពិនិត្យជាតិស្រវឹង និងឧបករណ៍ពិនិត្យល្បឿនយានយន្ត

ខេត្តកំពត៖ នៅថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៨: ៣០នាទីព្រឹក នៅស្នងការដ្ឋាននគរបាលខេត្តកំពត បានរៀបចំវគ្គបំប៉នជំនាញអំពីនីតិវិធីវាស់វែងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បច្ចេកទេសប្រើប្រាស់ឧបករណ៍ពិនិត្យជាតិស្រវឹង និងឧបករណ៍ពិនិត្យល្បឿនយានយន្ត ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី ងឹម វ៉េត ស្នងការរង ផែនការងារសណ្តាប់ធ្នាប់ ជាតំណាងដ៏ខ្ពង់ខ្ពស់ របស់លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត លោកឧត្ដមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ និងលោកវរសេនីយ៍ឯក សាយ សំអាត ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកនៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ សមាសភាពអញ្ជើញចូលរួមមាន៖ លោកនាយ-នាយរង ការិយាល័យ លោកប្រធានផ្នែក លោកអធិការរងផែនសណ្តាប់ធ្នាប់ទាំង​ ៣​ ខេត្តកំពត ខេត្ត​កែប និងខេត្ត​តាកែវ ដែលមានសិក្ខាកាមសរុបចំនួន ៦២នាក់ ៕