ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ព្រះគ្រូវិចិត្រសីលញាណ ខុន ឆុន ព្រមទាំងអាជ្ញាធរ ទាំង៤ភូមិ ចំណុះជើងវត្តវារីផាសុខារាម ហៅវត្តទឹកជុំ ឬអង្គជុំ បានប្រគល់នូវបង្គន់អនាម័យ ដល់សាលាឃុំអភិវឌ្ឍន៍

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃចន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ព្រះគ្រូវិចិត្រសីលញាណ ខុន ឆុន ជំនួយការផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តវារីផាសុខារាម ហៅវត្តទឹកជុំ ឬអង្គជុំ ព្រមទាំងអាជ្ញាធរ ទាំង៤ភូមិ ចំណុះជើងវត្ត បានប្រគល់នូវបង្គន់អនាម័យ សម្រាប់ប្រើប្រាស់ជាសាធារណៈ។

សូមជម្រាបជូនផងដែរថា បង្គន់អនាម័យ សម្រាប់ប្រើប្រាស់ជាសាធារណៈ ត្រូវបានប្រគល់ជូនដល់អាជ្ញាធរឃុំ ដែលមានទីតាំងនៅសាលាឃុំអភិវឌ្ឍន៍ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ៕