ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត

កំពង់ស្ពឺ ៖នៅថ្ងៃអង្គារ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៦ និង១០ នាទីព្រឹក នៅលើផ្លូវលំត្រង់ចំណុចភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានរថយន្ត ០១ គ្រឿងម៉ាកHYUNDAI ពណ៌ ខៀវ ពាក់ផ្លាកលេខភ្នំពេញ 2AC.6520 បើកបរដោយឈ្មោះ តុង ម៉ា ភេទ ប្រុស អាយុ ២៨ ឆ្នាំ(គេចខ្លួនបាត់) រស់នៅភូមិត្រពាំងស្មាច់ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីលិចទៅកើតលុះបើកមកដល់ចំណុចខាងលើបានបើកទៅបុកម៉ូតូ ០១ គ្រឿងម៉ាក ZUSUKI NEX ពណ៌ ពាក់ផ្លាកលេខភ្នំពេញ 1CU.0717 បើកបរដោយឈ្មោះ ខុំស្រីពេជ្រ ភេទ ស្រី អាយុ ១៨ ឆ្នាំ(របួសធ្ងន់) និងអ្នករួមដំណើរ ឈ្មោះ ខុំ ស្រីអូន ភេទ ស្រី អាយុ ១៥ ឆ្នាំ(របួសធ្ងន់) អ្នកទាំងពីររស់នៅភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យរបួសធ្ងន់មនុស្ស ០២ នាក់ស្រី(ភាគីខាងម៉ូតូ)

ចំពោះវត្ថុតាងរថយន្ត និង ម៉ូតូខាងលើ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ ដើម្បីចាត់ការតាមនីតិវិធីច្បាប់