ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងអធិការដ្ឋាន នគរបាលស្រុកបាកាននាំយកថវិកាចូលបុណ្យគម្រប់៧ថ្ងៃនៃសពលោកអនុសេនីយ៍ឯក ឡុង ធឿន

ពោធិ៍សាត់៖  កាលពីរសៀលថ្ងៃទី៤ខែមករា  ឆ្នាំ២០២១លោកវរសេនីយ៍ឯកនាងវុធអធិការនគរបាលស្រុកបាកានជាតំណាងខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ  ស​ ថេង​ ស្នងការគរបាលខេត្តពោធិ៍សាត់បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាននាំយកថវិកាចូលបុណ្យគម្រប់៧ថ្ងៃនៃសពលោកអនុសេនីយ៍ឯកឡុងធឿនមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះដែលបានទទួលមរណៈភាពកាលពីថ្ងៃទី៣០ខែធ្នូ  ឆ្នាំ២០២០វេលាម៉ោង១៨និង៤៥នាទីដោយរោគាពាធនៅគេហដ្ឋាននៃសពស្ថិតក្នុងភូមិបាក់ព្រីងឃុំស្នាមព្រះស្រុកបាកានដោយក្នុងនោះបាននាំយកនូវថវិការបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន៤៤០,០០០រៀលនិងថវិការបស់អធិការដ្ឋាននគរបាលស្រុកបាកានចំនួន២២០,០០០រៀលសរុបថវិកាចំនួន៦៦០,០០០រៀលប្រគល់ជូនគ្រួសារសព។

 

ក្នុងពិធីនេះដែរលោកវរសេនីយ៍ឯកនាងវុធបានសំណេះសំណាលជាមួយក្រុមគ្រួសារសពនិងបានពាំនាំនូវការចូលរួមរំលែកទុក្ខនិងសោកស្តាយបំផុតពីសំណាក់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចំពោះការបាត់បង់រូបលោកអនុសេនីយ៍ឯកឡុងធឿនដែលកន្លងទៅរូបលោកបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការការពារសន្តិសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋនិងប្រទេសជាតិបានល្អប្រសើរ