ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អធិការដ្ឋាននគរបាលស្រុកឧដុង្គ បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ២នាក់

កំពង់ស្ពឺ  ថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១២:៣០នាទី នៅចំណុចភូមិព្រៃទទឹង ឃុំត្រាចទង កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ២នាក់

ឈ្មោះ ប៉ាង នីម ភេទ ប្រុស អាយុ ២៦ឆ្នាំ

ឈ្មោះ ឈឿន ចន្ថា ភេទ ប្រុស អាយុ ២២ឆ្នាំ ទាំង២នាក់នៅភូមិព្រៃទទឹង ឃុំត្រាចទង ស្រុកឧដុង្គ។

ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៨កញ្ចប់ (៧តូច និង ១ធំ) ទម្ងន់ ក្រាម , ជញ្ជីងថ្លឹងគ្រឿងញៀន , ទូរស័ព្ទដៃ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ករណីនេះការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី