ព័ត៌មានក្នុងប្រទេស

ស្នងការនគរបាលខេត្តកោះកុងបានអញ្ជេីញចុះសួរសុខទុក្ខដល់កងកម្លាំងដែលកំពុងតែឈរជើងតាមគោលដៅខ្សែបន្ទាត់ព្រំដែន ដេីម្បីទប់ស្កាត់ពលករឆ្លងដែនពីប្រទេសថៃមកកម្ពុជា

ខេត្តកោះកុង៖​ ថ្ងៃអាទិត្យ ៥ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១ លោកឧត្តមសេនីយ៍ទោ​ គង់​ មនោ​ ស្នងការនគរបាលខេត្តកោះកុង​ បានចូល​រួម​ជាមួយ​ក្រុម​ការងារ​ថ្នាក់​ខេត្ត​ ដឹកនាំ​ដោយ​លោក ទូ សាវុធ​ អភិបាលរងខេត្ត​ ចុះសួរសុខទុក្ខដល់កងកម្លាំងដែលកំពុងតែឈរជើងតាមគោលដៅខ្សែបន្ទាត់ព្រំដែន ដេីម្បីទប់ស្កាត់ពលករឆ្លងដែនពីប្រទេសថៃមកកម្ពុជា និង​បានពាំនាំនូវសម្ភារៈឧបភោគ បរិភោគ មួយចំនួន​ និងថវិការចំនួន​ ២,០០០,០០០៛(ពីរលានរៀល)។