ស្នងការនគរបាលខេត្តកោះកុងបានអញ្ជេីញចុះសួរសុខទុក្ខដល់កងកម្លាំងដែលកំពុងតែឈរជើងតាមគោលដៅខ្សែបន្ទាត់ព្រំដែន ដេីម្បីទប់ស្កាត់ពលករឆ្លងដែនពីប្រទេសថៃមកកម្ពុជា
ខេត្តកោះកុង៖ ថ្ងៃអាទិត្យ ៥ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានចូលរួមជាមួយក្រុមការងារថ្នាក់ខេត្ត ដឹកនាំដោយលោក ទូ សាវុធ អភិបាលរងខេត្ត ចុះសួរសុខទុក្ខដល់កងកម្លាំងដែលកំពុងតែឈរជើងតាមគោលដៅខ្សែបន្ទាត់ព្រំដែន ដេីម្បីទប់ស្កាត់ពលករឆ្លងដែនពីប្រទេសថៃមកកម្ពុជា និងបានពាំនាំនូវសម្ភារៈឧបភោគ បរិភោគ មួយចំនួន និងថវិការចំនួន ២,០០០,០០០៛(ពីរលានរៀល)។