ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ថវិកា​ និងសម្ភារៈមួយចំនួនរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ត្រូវផ្ដល់ជូនមន្រ្តីដែលកំពុងសម្រាកព្យាបាលជំងឺ

ខេត្តឧត្តរមានជ័យ៖​ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី ហង្ស បូរ ស្នងការរង និងជាប្រធានកងអន្តរាគមន៍ពិសេស តំណាងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ ភឿន ឆៃលី ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ព្រមទាំងបាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត រួមមាន÷ ថវិកា ចំនួន ៨០០,០០០ រៀល (ប្រាំបីសែនរៀល) ទឹកផ្លែឈើ ១កេស ទឹកបរិសុទ្ធ ១កេស និងទឹកដោះគោឆៅ ២យួរ ដើម្បីឧបត្ថម្ភជួយលើកទឹកចិត្ត និងសម្រួលចំណាយក្នុងការព្យាបាលជម្ងឺផងដែរ។