ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រតិបត្តិការបង្រ្កាបករណីប៉ុនប៉ងឃាតកម្ម ហិង្សាលើ អ្នករាជការសាធារណៈនិងប្រើប្រាស់អាវុធខុសច្បាប់ ស្រុក​កោះធំ ខេត្តកណ្ដាល

ខេត្តកណ្ដាលនៅថ្ងៃសៅរ៍០៤រោចខែបុស្សឆ្នាំជូតទោស័ក២៥៦៤ត្រូវនឹងថ្ងៃទី០២ខែមករាឆ្នាំ២០២១ នៅវេលាម៉ោង១៧និង០០នាទី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំលោកស្នងការរង និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ចុះកិច្ចប្រតិបត្តិការបង្រ្កាបករណីប៉ុនប៉ងឃាតកម្ម ហិង្សាលើអ្នករាជការសាធារណៈនិងប្រើប្រាស់អាវុធខុសច្បាប់នៅចំណុចកើតហេតុទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន ស្ថិតក្នុងភូមិកំពង់ថ្កុលឃុំសំពៅពូនស្រុកកោះធំ ខេត្តកណ្ដាល។

ជនរគ្រោះឈ្មោះហុង សុខលី ប្រុស អាយុ៥១ ឆ្នាំជនជាតិខ្មែរ មុខងារនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូន

ជនសង្ស័យឈ្មោះពៅហុងភេទប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរមុខរបរអ្នកបើកបររថយន្តប្រភេទផ្លូវ៤ មានទីលំនៅភូមិកំពង់ពោធិ៍ឃុំក្រាំងយ៉ូវស្រុកស្អាងខេត្តកណ្តាល(ឃាត់ខ្លួន​)

សម្ភារខូចខាតរួមមាន៖

កញ្ចក់ទ្វារចំនួន០១ផ្ទាំង។

កញ្ចក់បង្អួចចំនួន០១ផ្ទាំង។

កញ្ចក់ដាក់លើតុចំនួន០១ផ្ទាំង

ខូចខាតទូរដាក់ឯកសារចំនួន០២។

ខូចខាតកុំព្យូទ័រចំនួន០១គ្រឿង។

ខូចខាតកន្លែងទុកដាក់អាវុធ និងធ្លុះដំបូលប៉ុស្តិ៍។

  នៅមុនពេលកេីតហេតុជនសង្ស័យបានបេីកឡានធុនធំពីត្បូងមកជេីងពេលមកដល់ខាងមុខប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូនក៏រេចង្កូតមកបុកបង្គោលភ្លេីង០៣បង្គោល និងដាច់ខ្សែភ្លើងប្រមាណ៦០ម៉ែត្ររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន នៅវេលាម៉ោង១៣និង៥០នាទី  បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍បានឃាត់រថយន្ដនិងជនបង្កទុកនៅប៉ុស្តិ៍ដេីម្បីរងចាំថៅកែជាម្ចាស់ឡានមកដោះស្រាយជួសជុលដាក់បង្គោលភ្លេីងនិងតភ្លេីងសារជាថ្មី នៅពេលដែលថៅកែដែលជាម្ចាស់រថយន្តឈ្មោះគង់ជៀបឡេងភេទប្រុសអាយុ៤០ឆ្នាំមានទីលំនៅភូមិពេទ្យអរជូនឃុំទឹកវិលស្រុកស្អាងខេត្តកណ្តាល បានមកដល់នៅវេលាម៉ោងប្រមាណ១៤និង៤០នាទីក៍បានជួបនិយាយសម្របសម្រួលដោះស្រាយហេីយថៅកែរថយន្តក៏បានយល់ព្រមជួយរកជាងមកជួសជុលបង្គោលនិងតភ្លេីងឡេីងវិញ នៅខណះពេលដែលជាងកំពុងតភ្លេីងក៏មានប្រជាពលរដ្ឋមកដាក់ពាក្យបណ្ដឹងបាត់អត្តសញ្ញាណប័ណ្ណនិងធ្វេីសៀវភៅស្នាក់នៅពេលនោះដែរមន្រ្តីប៉ុស្តិ៍បានចាក់សោរបេីកទ្វារបន្ទប់ដាក់ឯកសារដេីម្បីយកទម្រង់ឯកសារមកបំពេញបែបបទជូនប្រជាពលរដ្ឋ  បន្ទាប់ពីបានយកឯកសារមកគ្រប់ហេីយក៏បានចេញមកក្រៅវិញដោយទាញទ្វារអិប ដោយមិនបានចាក់សោរវិញទេមួយរំពេចនោះដែរ ស្រាប់តែជនសង្ស័យឈ្មោះ ពៅហុងបានរត់ចូលបន្ទប់ដាក់ឯកសារនិងអាវុធដោយបានដាក់គន្លឹះទ្វារពីខាងក្នុងមិនឱ្យអ្នកណាចូលទេពេលនោះគឺវេលាម៉ោង១៧និង០០នាទី នៅក្នុងបន្ទប់ធ្វើការនោះគឺមានឯកសាររដ្ឋបាលប៉ុស្គិ៍ និងអាវុធAK​ចំនួន០៣ដើម​ AKបត់២ដើម​ AKស្វាយកាត់១ដើម។បន្ទាប់មកទាំងសមត្ថកិច្ចប៉ុស្តិ៍និងថៅកែជាម្ចាស់រថយន្តបាននិយាយលួងលោមឱ្យជនសង្ស័យបើកទ្វារ ចេញមកក្រៅវិញតែជនសង្ស័យមិនបានចេញមកតាមការសំណូមពររបស់សមត្ថកិច្ចនិងថៅកែដែលជាម្ចាស់រថយន្តទេឃេីញដូច្នេះ សមត្ថកិច្ចប៉ុស្តិ៍បានរាយការណ៍ជូនលោកអធិការស្រុកកោះធំដេីម្បីមានគោលការបន្ត។

    លុះដល់ម៉ោងប្រមាណ១៩និង២៨នាទី ជនសង្ស័យក៏បានយកអាវុធរបស់ប៉ុស្តិ៍នោះបាញ់គំរាមមកលើសមត្ថកិច្ចនគរបាលជាបន្តបន្ទាប់អស់ចំនួន០៣គ្រាប់។

    ស្របពេលនោះដែរលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងជំនាញពាក់ព័ន្ធ មកដល់ក្រោយមកជនសង្ស័យក៏បានផ្ទុះអាវុធបាញ់ជាបន្តបន្ទាប់អស់០៤គ្រាប់ទៀតទេីបកម្លាំងយេីងដែលដឹកនាំបង្ក្រាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោស្នងការបានប្រើប្រាស់គ្រប់វិធានការជំនាញរហូតដល់វេលាម៉ោង២២និង១០នាទីទើបទម្លុះទ្វារបាញ់កាំភ្លើងផ្សែងបង្ហូរទឹកភ្នែកចូលក្នុងបន្ទប់នោះទើបជនសង្ស័យរត់ចេញមកក្រៅ សមត្ថកិច្ចចាប់ឃាត់ខ្លួនបានតែម្ដង

 

    បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកកាន់ការិយាល័យជំនាញខេត្តដេីម្បីបន្តចាត់ការតាមនីតិវិធី៕