ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រេស សហការជាមួយជំនាញស៊ីម៉ាក់ ប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន០១ នៅស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃពុធ ១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រេស សហការជាមួយជំនាញស៊ីម៉ាក់ ប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន០១ គ្រាប់ ប្រភេទប៊ុមប៊ី ស្ថិតនៅភូមិសារ៉ាយអណ្ដែត ឃុំច្រេស ស្រុកកំពង់ត្រឡាច ប្រគល់ជូនទៅអង្គភាពស៊ីម៉ាក់ ៕