ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យ​ម្នាក់រួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ

កំពង់ចាម​៖​ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២០និង១៥នាទី ចំណុចវាលស្រែនៅស្រុកចំការលើ​ ខេត្តកំពង់ចាម​ មានករណីរួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ ដោយជនសង្ស័យឈ្មោះ ហេង សុភាក់ ភេទប្រុស អាយុ២៣ឆ្នាំ​ ជាតិខ្មែរ នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកកំពង់សៀម។ ចំណែកជនរងគ្រោះឈ្មោះ ហ.​ ល.អ​ ភេទស្រី អាយុ១៣ឆ្នាំ នៅស្រុកកំពង់សៀម។

តាមប្រភពព័ត៌មានបានបានអោយដឹងថា​ ៖​ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២០ ប៉ុស្តិ៍នគរបាលរដ្ឋបាលបុសខ្នុរ បានទទួលបណ្ដឹងពីជីដូនរបស់ជនរងគ្រោះ ដែលបានដាក់ពាក្យប្តឹងទៅលើឈ្មោះ ហេង សុភាក់​ ភេទប្រុស អាយុ ២៣ឆ្នាំជាតិ ខ្មែររស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ​ ស្រុកកំពង់សៀម ថាបានចាប់រំលោភសេពសន្ថវៈមកលើចៅរបស់ខ្លួនកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២០និង១៥នាទី នៅចំណុចស្រែក្នុងស្រុកចំការលើ។ ដោយនៅពេលកើតហេតុ ចៅរបស់ខ្លួនបាត់ចេញពីផ្ទះ ហើយខ្លួនបានទូរស័ព្ទរក ពេលនោះចៅរបស់ខ្លួនបាននិយាយតាមទូរស័ព្ទថា ជួយផងៗ ដោយមានការសង្ស័យ បាននាំគ្នាដើររក លុះដល់ម៉ោងប្រហែល០៩យប់ ទើបឃើញមានម៉ូតូ០១គ្រឿង ជិះមកឈប់មុខផ្ទះ ហើយចៅរបស់ខ្លួនបានជិះ ពីលើម៉ូតូ ទើបសាកសួរ បានអោយដឹងថាចៅរបស់ខ្លួនទើបបានរួមរ័ក្សជាមួយឈ្មោះ ហេង សុភាក់។ ក្រោយពីបានទទួលបណ្ដឹង សមត្ថកិច្ចជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលបុសខ្នុរ បានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍អូរស្វាយ និងកម្លាំងជំនាញព្រហ្មទណ្ឌស្រុកកំពង់សៀម ដឹកដោយលោកវរសេនីយ៍ទោ ខ្លូត ហ៊ាន់ អធិការរងផ្នែកយុត្តិធម៌ ចុះស្រាវជ្រាវករណីខាងលើ លុះដល់ម៉ោង១៤ និង៣០នាទី ទើបធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ នាំមកអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីធ្វើការសាកសួរ។ ក្រោយមកជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយឈ្មោះ ហ.ល.អ ភេទស្រី អាយុ១៣ឆ្នាំពិតមែន។
បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកចំការលើ តាមបញ្ជាលោក​ សាន សុភៈ ព្រះរាជអាជ្ញារងអមសាលាដំបូង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។