ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីធ្វើអោយខូចខាតដោយចេតនា ក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្ដាល នៅថ្ងៃអង្គារ ១៥កើត ខែ បុស្ស ឆ្នាំជូត ទោស័ក . ២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០  វេលាម៉ោង១២និង៣០នាទី មានករណីធ្វើអោយខូចខាតដោយចេតនាបណ្ដាលឲបែកកញ្ចក់ទ្វា ចំនួនមួយផ្ទាំងនៅចំណុចមុខផ្ទះជនរងគ្រោះភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល

ជនរងគ្រោះប្អូនបង្កើតឈ្មោះសុន វណ្ណា ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរមេផ្ទះ។

ជនសង្ស័យបងបង្កើតឈ្មោះ សុន សំអឿន  ភេទប្រុស ជនជាតិខ្មែរ អាយុ៤០ឆ្នាំ  ទីលំនៅភូមិសង្កាត់កើតហេតុមុខរបរកម្មករសំណង់ មានសារធាតុញៀនក្នុងទឹកនោម,ធ្លាប់ជាប់មណ្ឌលកែប្រែបន្សាបគ្រឿងញៀន៦ខែ(ឃាត់ខ្លួន)

វត្ថុតាងចាប់យក៖ ដែកកទីប៤ជ្រុង ប្រវែង១១០ សង់ទីម៉ែត្រ ចំនួន១(របស់ជនសង្ស័យ)

កាលពីពេលវេលាកើតហេតុខាងលើ  ជនសង្ស័យផឹកស្រាស្រវឹង រួចហើយបានទៅផ្ទះប្អូនរបស់ខ្លួនយកកង្ហា ដើម្បីដាក់បើកកុំអោយក្តៅស្អុះ តែពេលនោះជនរងគ្រោះមិនអោយនិងស្រែកថាចោរៗ ធ្វើអោយជនសង្ស័យខឹង ក៏បានយកដែកទីប៤ជ្រុងវាយកញ្ចក់បង្អួចផ្ទះជនរងគ្រោះ បណ្តាលអោយបែកអស់១ផ្ទាំង ហើយគេចខ្លួនបាត់។ លុះមកដល់ថ្ងៃទី៣០ខែធ្នូឆ្នាំ២០២០ក៏ត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចអោយចុះឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីបន្តចាត់ការតាមនីតិវិធី។