ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្តនិងម៉ូតូ ក្រុងតាខ្មៅ ខេត្តកណ្ដាល
ខេត្តកណ្តាល៖នៅថ្ងៃ ព្រហស្បតិ៍ ១០កេីតខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី២៤ខែ ធ្នូ ឆ្នាំ២០២០វេលាម៉ោង ២៣និង ០០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្តនិងម៉ូតូបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ និងខូតខាតម៉ូតូធ្ងន់និងរថយន្តធ្ងន់ត្រង់ចំណុច ខាងមុខច្រកចូលបុរីពិភពថ្មី1លើផ្លូវលេខ21ស្ថិតនៅភូមិព្រែកសំរោង ៣សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក HYUNDAI H. 1ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-5554អ្នកបើកបរ(មិនស្គាល់អត្តសញ្ញាណ)បេីកបរក្នុងទិសដៅពីត្បូងទៅជេីងរួចបត់ឆ្វេង លុះពេលបេីកដល់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយម៉ូតូគ្រឿងម៉ាកSuzuki nex ពណ៌សពាក់ស្លាកលេខភ្នំពេញ1DF-1852 អ្នកបេីកម៉ូតូមានឈ្មោះ ចន ដៅ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ ស្នាក់នៅក្នុងបន្ទាយសុវត្ថិភាពK12 បេីកម៉ូតូទិសដៅពីជេីងទៅត្បូង(រងរបួសធ្ងន់បាក់ជេីងខាងឆ្វេង ត្រូវបានរថយន្តស៉ីរ៉ែនរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដឹកទៅមន្ទីរពេទ្យ ជ័យជំនះដេីម្បីសង្គ្រោះ)។ ក្រោយពេលកេីតហេតុអ្នកបេីករថយន្ត បានបេីករថយន្តចេញពីកន្លែងកេីតដោយ
បេីករត់ចូលក្នុងបុរីពិភព១ បន្ទាប់មកឈ្មោះ នួន ចាន់វិជ័យ បានរកឃេីញរថយន្តម៉ាកខាងលើ រួចក៏បានប្រាប់ជំនាញ ចរាចរណ៏ អោយយករថយន្តទៅរក្សាទុកនៅកន្លែងជំនាញដេីម្បីអនុវត្តតាមនិតិវិធីច្បាប់។
បច្ចុប្បន្នមធ្យោបាយដែលពាក់ព័ន្ធត្រូវបានយកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋានដើម្បីចាត់ការតាមតិវិធី។