ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ទុស្សេខ្សែភ្លេីងបណ្តាលអោយឆេះផ្ទះមួយខ្នងនៅស្រុកពួក

សៀមរាប ថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក .. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៥:០០នាទី មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ចំនួន ០១ខ្នង ដែលស្ថិតតនៅភូមិព្រៃក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ឌុត ខុន ស្នងការរងទទួលការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានអោយដឹងថា : មានករណីទុស្សេខ្សែភ្លេីងបណ្តាលអោយឆេះផ្ទះចំនួន ០១ខ្នង ទំហំ៥ម៉ែត្រx៨ម៉ែត្រ សង់ពីឈើក្រាលក្ដារ ដំបូលប្រក់ស័ង្កសី

កម្ពស់២.៥ម៉ែត្រ

ស្រូវ ចំនួន៨ការ៉ុងងធំ (800Kg)

អង្ករ ចំនួន៧០គីឡូក្រាម

ប្រាក់ចំនួន ២០០,០០០៛(ម្ភៃម៉ឺន)រៀល

កង់ចំនួន ២គ្រឿង

ទូរទស្សន៍ចំនួន ១គ្រឿង

ខោអាវ ពូក ចានឆ្នាំង និងសំភារ: មួយចំនួនទៀត

លោកវរសេនីយ៍ឯក ស្នងការរងបានបញ្ជាក់បន្ថែមថា ដោយសារផ្លូវតូចចង្អៀត រថយន្តពន្លត់អគ្គិភ័យ មិនអាចចូលទៅសង្រ្គោះ គឺមានតែការជួយអន្ដរាគមន៍ ពីកងកម្លាំង និងប្រជាពលរដ្ឋ ដោយប្រើប្រាស់ម៉ូទ័របាញ់ទឹក និងដោយដៃជួយពន្លត់ភ្លើងអោយរលត់នៅវេលាម៉ោង ១៥ និង៤៥នាទី ថ្ងៃខែឆ្នាំដដែល តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋទេ៕