ព័ត៌មានក្នុងប្រទេស

បុរស​វ័យ​ចំណាស់​ម្នាក់​ បាន​សម្រេចចិត្ត​ចងក​សម្លាប់​ខ្លួន​នៅ​ក្នុង​ព្រៃ​

ខេត្តកោះកុង​៖​ ថ្ងៃអាទិត្យ ៦ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង​ ១៧:៣៣​ ​នាទីល្ងាច​ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែអំបិល បានទទួលព័ត៌មាន ពីប្រជាការពាររស់នៅភូមិតានី ឃុំជីខលើ ថាបានប្រទះ​ឃេីញ​មានមនុស្សធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននៅ​ក្នុង​ព្រៃ​ ក្រោយពីទទួលដំណឹង កម្លាំងជំនាញ​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍រដ្ឋបាល ដោយមាន​ការ​ចូលរួម​ពីគ្រូពេទ្យបង្អែកស្រុកស្រែអំបិល ចុះទៅដល់កន្លែងកើតហេតុ ដោយពិនិត្យ​ សាកសព​ជនរងគ្រោះមានឈ្មោះ អ៊ីង ទិត្យ ភេទ ប្រុស អាយុ ៧៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល បានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន​ តាមការ​សន្និដ្ឋាន​របស់​កម្លាំង​ជំនាញ​ និង​ក្រុម​គ្រូពេទ្យ​ ។
បច្ចុប្បន្ន​សាសពជន​រងគ្រោះ​ បាន​ប្រគល់ជូនក្រុមគ្រសាររៀបចំ​ធ្វើបុណ្យតាមប្រពៃណី។