ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យ០១ នាក់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ខេត្តកំពង់ឆ្នាំង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច សហការជាមួយកម្លាំងជំនាញខេត្ត អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកំពង់ឆ្នាំង នៅចំណុចថ្នល់ចាម ភូមិស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច ឃាត់ខ្លួនជនសង្ស័យ០១ នាក់ឈ្មោះ អ៊ុង ស៊ីថន ភេទប្រុស អាយុ៣៧ ឆ្នាំ រស់នៅភូមិស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យជំនាញខេត្ត ៕