ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ២នាក់

កំពង់ស្ពឺ  ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៣:៥០នាទី នៅចំណុចភូមិក្រសាំងផ្អែម ឃុំអង្គពពេល កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ២នាក់

ឈ្មោះ រ៉េត ជូ ភេទ ប្រុស អាយុ ២៨ឆ្នាំ នៅភូមិក្រសាំងជីមែ ឃុំវាល ស្រុកគងពិសី។

ឈ្មោះ ជា ពិសិដ្ឋ ភេទ ប្រុស អាយុ ២៧ឆ្នាំ នៅភូមិព្រៃស្បូវ ឃុំជង្រុក ស្រុកគងពិសី។

ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១៣កញ្ចប់ (៦តូច និង ៧មធ្យម) ទម្ងន់ ក្រាម , WY ២០គ្រាប់ ទម្ងន់ ក្រាម , ជញ្ជីងថ្លឹងគ្រឿងញៀន , ម៉ូតូកង់បី , ទូរស័ព្ទដៃ រួមនឹងឧបករណ៍ប្រើប្រាស់មួយចំនួន។

ករណីនេះការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី