ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទនៅស្រុកជីក្រែង

សៀមរាប ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៨:០០ព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកជីក្រៃងបានសហការជាមួយក្រុមការងារចម្រុះបានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រសហគមន៍ ភូមិស្ទឹងជ្រៅនិងភូមិមាត់ខ្លាឃុំអន្លង់សំណរស្រុកជីក្រែង ខេត្តសៀមរាបដោយប្រើប្រាស់កម្លាំងសរុបចំនួន ១៤នាក់ រួមជាមួយមធ្យោបាយកាណូតចំនួន ០៤គ្រឿង។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះបង្រ្កាបបាន និងធ្វើការកម្ទេចចោលនៅនឹងកន្លែងរួមមាន :

   .ក្បាលបរចំនួន ០៥គ្រឿង

   .សាច់រ៉ាវប្រវែង 00ម៉ែត្រ

   .បង្គោលចំរឹងចំនួន ៣៧៨ដើម

   .អ៊ុយស្បៃមុងចំនួន ០៩គ្រឿង

   .ឆ្នុកចំនួន ០៧កន្លែង និងបានព្រលែងត្រីចំនួន ៣០គីឡូក្រាម