លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ដឹកនាំមន្ត្រីកងកម្លាំង ចុះសួរសុខទុក្ខ លោកអធិការនគរបាលស្រុកដំណាក់ចង្អើរ ដែលសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យ
ខេត្តកែប៖ រសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដឹកនាំមន្ត្រីកងកម្លាំង ចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន១,៦០០,០០០រៀល ដែលបានមកពីការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីកងកម្លាំងនគរបាលខេត្ត ឧបត្ថម្ភជូនលោកវរសេនីយ៍ឯក តូវ សុវណ្ណ អធិការនគរបាលស្រុកដំណាក់ចង្អើរ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តកែប ដើម្បីជួយសំរួលដោះស្រាយក្នុងការព្យាបាល។
នាឱកាសនោះដែរ លោកឧត្តមតមសេនីយ៍ ស្នងការ បានផ្តាំផ្ញើឱ្យខិតខំយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងជូនពរឱ្យឆាប់ជាសះស្បើយឡើងវិញផងដែរ ។ ទន្ទឹមនោះលោកអធិការ ក៏ដូចជាក្រុមគ្រួសារ បានសំដែងការត្រេកអរចំពោះលោកឧត្តមសេនីយ៍ ស្នងការ ដែលតែងតែយកចិត្តទុកដាក់ចំពោះមន្ត្រីថ្នាក់ក្រោម និងបានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ ស្នងការ និងសហការីរួមដំណើរ ដែលបានចំណាយថវិកា និងពេលវេលាអញ្ជើញមកសួរសុខទុក្ខដល់មន្ទីរពេទ្យ និងជូនពរថ្នាក់ដឹកនាំ រួមទាំងមន្ត្រីនគរបាលខេត្តកែបទាំងអស់ឱ្យជួបពុទ្ធពរ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ៕