ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បង្រ្កាបបទល្មើសនេសាទដោយប្រើឧបករណ៍ លូស្បៃមុង ស្ថិតនៅភូមិក្បាលកន្លង់ និងភូមិភ្លង ឃុំពាមឆ្កោក ស្រុកជលគិរី

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៩ និង០០ព្រឹក ដោយមានការដឹកនាំពីលោក អ៊ូ សោភណ្ឌ័ នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក លី ផល្លីន អភិបាលរងស្រុកជលគិរី បានសហការចុះបង្រ្កាបបទល្មើសនេសាទដោយប្រើឧបករណ៍ លូស្បៃមុងនៅចំណុច បាក់កភ្លើង ចំណុច កបចេស ក្នុងភូមិសាស្រ្ត ភូមិក្បាលកន្លង់ និងចំណុចព្រែកភ្លង ស្ថិតនៅភូមិភ្លង ឃុំពាមឆ្កោក ស្រុក ជលគិរី ខេត្តកំពង់ឆ្នាំង ។

បានធ្វើការរុះរេី និងបំផ្លាញចោលនៅហ្នឹងកន្លែងដូចជា របាំងលប លូស្បៃមុង ១៨កន្លែង ប្រវែង ៥០០ ម៉ែត្រ លបលូស្បៃមុង ១៨ លប បង្គោលចំនួន ៣០០ ដេីម លេងកូនត្រីចំរុះចំនួន ៥០ គីឡូក្រោម ។

សម្ភារ:ទាំងអស់នេះត្រូវបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលស្រុកជលគិរី ៕