ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

គ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះចំនួន០៦គ្រាប់ប្រគល់ជូនអង្គភាពស៊ីម៉ាក់កំទេចចោល

បន្ទាយមានជ័យ ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន០៦គ្រាប់ ត្រូវបានក្រុមការងារអភិវឌ្ឍតំបន់បឹងជង្រុកនិង៦៧១ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានធ្វើការប្រគល់ឲ្យអង្គភាពស៊ីម៉ាក់កំទេចចោល នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ទាំងនោះមាន៖ ក្បាលគ្រាប់ 60 mm  01គ្រាប់ , ក្បាលគ្រាប់105mm  ចំនួន01គ្រាប់ , គ្រាប់មីនប្រភេទ 69 ចំនួន  03 គ្រាប់ , គ្រាប់មីន MBV 78 A1  ចំនួន01គ្រាប់​ ដែលបានរកឃើញ នៅលើដីទំហំ 304 ហិកតា ដែលកំពុងឈូសឆាយនៅចំនុចបឹងជង្រុកនិង៦៧១ ភូមិសាស្ត្រឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលនឹងគ្រោងចែកជូនប្រជាពលរដ្ឋរស់នៅតំបន់នោះ ។

លោកអធិការបានបញ្ជាក់ថា៖ ដើម្បីបញ្ចៀសការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ នៅថ្ងៃទី១៦ ខែធ្នូ វេលាម៉ោង០៣ និង២៣នាទី រសៀល ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងក្រុមការងារ ព្រមទាំងក្រុមស៊ីម៉ាក់ បានរៀបចំធ្វើការកំទេចចោល ៕