ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្រុកពញាឮ ខេត្តកណ្តាល

ខេត្តកណ្តាល​៖ ថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៧ និង ៥០នាទីមានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំណុចក្រោយរោងចក្រកាត់ដេរ ភូមិស្រែរាំង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។
ជនសង្សយ័ ចំនួន០២នាក់៖
១- ឈ្មោះ ទិត្យ ចិត្រា ហៅខ្មៅ ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំញៀន មានទីលំនៅភូមិ ក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានសារធាតុញៀនក្នុងទឹកនោម (ឃាត់ខ្លួន) ជាមុខសញា មានដីកាបង្គាប់អោយចាប់ខ្លួន របស់សាលាដំបូងខេត្តកំពង់ស្ពឺ ចំនួន០២ ដីកា ( ចេញដោយ ចៅស៊ើបសួរ តុប ឈុនសុង និងចៅក្រមស៊ើបសួរ ទិត ដាលីន ) ។
២- ឈ្មោះ នាង ភេទប្រុស ទីលំនៅភូមិត្រពាំងព្រៃភូមិ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល (គេចខ្លួន) កំពុងធ្វេីការស្រាវជ្រាវ។
វត្ថុតាងចាប់យក៖
១_សារធាតុញៀន មេតំហ្វេតាមីន(ice) ចំនួន ០៣ កញ្ចប់( កញ្ចប់ធំ០១ និង កញ្ចប់មធ្យម០២) ទម្ងន់ ១០៤ , ៣៨ ក្រាម ។
២_ជញ្ជីង អេឡិចត្រូនិច ០១ គ្រឿង ។
៣- ចង់សម្រាប់វិចខ្ចប់ មួយចំនួន ។
នៅរសៀលថ្ងៃកើតហេតុ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឧដុង្គបានរាយការណ៏ មកផ្នែកជំនាញស្រុកពញាឮថា៖
មានជនសង្សយ័ខាងលើ គេចខ្លួនពីភូមិសាស្ត្រស្រុកឧដុង្គ បានចូលមកលាក់ខ្លួនធ្វើសកម្មភាពជួញដូរថ្នាំញៀន នៅចំណុចក្រោយរោងចក្រកាត់ដេរភូមិស្រែរាំង ក្រោមរូបភាពធ្វើជាអ្នកដើរឆក់ត្រីតាមវាលស្រែ។
ក្រោយពីបានទទួលព័ត៌មានរួចភ្លាម កម្លាំងផ្នែកជំនាញ បានសហការណ៏ជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកឧដុង្គ បានចុះទៅដល់កន្លែងកើតហេតុ ឃើញជនសង្សយ័ ឈ្មោះ ទិត្យ ចិត្រា ហៅខ្មៅ ដែលជាមុខ
សញាជួញដូរថ្នាំញៀនយ៉ាងសកម្មនិងមានដីកាបង្គាប់អោយចាប់ខ្លួន របស់សាលាដំបូង ខេត្តកំពង់ស្ពឺ ចំនួន០២ ដីកា និងជនសង្ស័យ ឈ្មោះ នាង បានចូលមកធ្វើសកម្មភាពនៅចំណុចកើតហេតុ ពិតមែន។ ពេលដែលកម្លាំងសមត្ថកិច្ចយើងចូលទៅជិតដល់ ជនសង្ស័យទាំង០២នាក់ បានរត់គេចខ្លួនចូលព្រៃ ហើយកម្លាំងយើងបានដេញតាមពីក្រោយ រហូតចាប់ឃាត់ខ្លួនជនសង្សយ័ ឈ្មោះ ទិត្យ ចិត្រា ហៅខ្មៅ និងចាប់យកវត្ថុតាង រីឯជនសង្ស័យឈ្មោះ នាង បានរត់គេចខ្លួនរួចបាត់ក្នុងព្រៃ ។ ជនសង្ស័យឈ្មោះ ទិត្យ ចិត្រា ហៅខ្មៅ និងវត្ថុតាង បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ សារភាពថា ៖ ថ្នាំញៀននៅចំពោះមុខនេះ ពិតជាថ្នាំញៀនរបស់ខ្លួន ជាមួយនិងឈ្មោះ នាង ដោយ ទើបនិងទិញពីបងប្រុសមិនស្គាល់ឈ្មោះ ប្រើទូរសព្ទ័លេខ 081 29 65 67 នៅម្តុំ ផ្សារសុវណ្ណា រាជធានីភ្នំពេញ. ដោយទិញពីគាត់ម្តងៗ ចាប់ពី ១០០០០០០រៀល ( មួយលានរៀល) ទៅ ១៥០០០០០រៀល ( មួយលានហាសិបម៉ឺនរៀល) ។
បច្ចុប្បន្នជនសង្សយ័ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី ។