រដ្ឋបាលរាជធានី-ខេត្ត

ឧបាសិកា ណា អ៊ឹង បានផ្តល់អំណោយជាអង្ករចំនួន១តោន និងថវិការ១លាន៤ម៉ឺនរៀលជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ឧបាសិកាណា អ៊ឺង អាយុ ៨៦ឆ្នាំ បានផ្តល់អំណោយជាអង្ករចំនួន១តោន និងថវិការ១លាន៤ម៉ឺនរៀលជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ពិធីទទួលនេះដឹកនាំ ដោយលោក លី សារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងអោយឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា លោកជំទាវ ឆាន់ ចន្ទសោភា អនុប្រធានគណៈកម្មាធិការសាខា លោក ឈូ ប៊ុនរឿង សមាជិកគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ  ។

ថ្លែងក្នុងឱកាសនេះដែរ លោក លី សារី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា  បានគូសបញ្ជាក់ថា៖ សមេ្តចកិត្តិព្រឹត្តបណិ្តត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលរយៈកន្លងមកសម្តេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ រងគ្រោះគ្រប់ទីច្រកល្ហកទូទាំងប្រទេស ដែលនេះជាសក្ខីភាព ជាក់ស្តែងបញ្ជាក់នូវកាយវិកា យកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋកំពុងជួបការលំបាក មិនថានៅទីណា កន្លែងណា កាកបាទក្រហមកម្ពុជា តែងតែឆ្លើយតប និងផ្តល់ជាអំណោយទាន់ពេលវេលាពុំមានការបែងចែករើងអើងនិន្នាការនយោបាយអ្វីឡើយ ។

ក្នុងនាមឯកឧត្តម​ អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក លី សារី  បានសូមថ្លែងអំណរគុណ លោកឧបាសិកា ណា អ៊ឹង ដែលមានសណ្តានចិត្តជ្រះថ្លាបានបរិចាគធនធានផ្ទាល់ខ្លួននិងកៀរគរពីសាច់ញាត្តិអោយមកចូលរួមបរិចាគដល់សាខាកាកបាទក្រហមខេត្ត នេះសរបញ្ជាក់អោយឃើញថាគាត់យល់ដឹងពីសកម្មភាពរបស់សាខាកាកបាទក្រហមខេត្ត ដែលតែងតែគឹតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា៖ ឧបាសិកា ណា អ៊ឺង អាយុ ៨៦ឆ្នាំ តែងតែបានផ្តល់អំណោយ និងថវិការជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ជាច្រើនដងមកហើយដែរ តាមរយៈកូនស្រីបង្កើតឧបាសិកាឈ្មោះ ហូយ វុយ អាយុ៦០ឆ្នាំ រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ៕