ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ជនសង្ស័យពាក់ព័ន្ធករណីញុះញង់ឱ្យមានការរើសអើង និងបង្កើតអាខោនហ្វេសប៊ុកក្លែងអត្តសញ្ញាណបរិហារបង្កាច់កេរ្ត៍ ត្រូវបានកម្លាំងនគរបាលខេត្តកែប បញ្ជូនទៅតុលាការ

ខេត្តកែប៖ ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ ងិន ស៊ុយទ្រី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកែប សង្កាត់កែប ក្រុង/ខេត្តកែប ដែលបានប្រព្រឹត្តបទល្មើសពាក់ព័ន្ធករណីញុះញង់ឱ្យមានការរើសអើង និងបង្កើតអាខោនហ្វេសប៊ុកក្លែងអត្តសញ្ញាណបរិហារបង្កាច់កេរ្ត៍ ដែលស្រាវជ្រាវ ស៊ើបអង្កេតនិងចាប់ឃាត់ខ្លួនដោយកម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកែប កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅភូមិកែប សង្កាត់កែប ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកែប បញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីចាត់ការបន្ត ៕