ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគបាលខេត្តកំពត ធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិបារាំងម្នាក់ ពីបទលួច (លួចដកប្រាក់តាមកាតATM)

ខេត្តកំពត៖ ថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅវេលាម៉ោង ១២:៤០នាទី កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានឃាត់ខ្លួនឈ្មោះ Thomas Georges Freddy ភេទប្រុស អាយុ៥៨ ជនជាតិបារាំង ស្នាក់នៅភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ពីបទលួច(លួចដកប្រាក់តាមកាតATM) របស់ជនជាតិបារាំងដូចគ្នា។ ក្រោយធ្វើការសាកសួរជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តពិតប្រាកដមែន។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចបានកសាង និងបញ្ជូនសំណុំរឿងជនសង្ស័យទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី៕