ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពីបទ រក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅស្រុកក្រឡាញ់

សៀមរាប នៅថ្ងៃច័ន្ទ ១៤រោច ខែ មិគសិរ ឆ្នាំជូត ទោស័ក . ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០ : ០០នាទីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ថ្កូវ នៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់បានចុះបង្ក្រាប បទរក្សាទុក ជួញដូរ ចាត់ចែងនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ នៅចំនុចលំនៅដ្ឋានស្ថិតនៅភូមិដូរតន្ត្រី ឃុំកំពង់ថ្កូវ និងនៅ លំនៅដ្ឋានភូមិគោកដូង ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ចំនួន០៤ នាក់ :

ឈ្មោះ  វ៉ាន់ ណយហៅកុយ ភេទ ប្រុស ឆ្នាំកំណើត ២០០០ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ មានទីលំនៅភូមិគោកដូង ឃុំកំពង់ថ្កូវស្រុកក្រឡាញ់ ខេត្តសៀមរាប។

ឈ្មោះ ដេត ព្រហ្មស៊ីដេន ភេទប្រុស ឆ្នាំកំណើត ២០០១ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិដូរតន្ត្រី ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ឈ្មោះ ចិប ស្រស់ ភេទប្រុស ឆ្នាំកំណើត ១៩៩២ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិដូរតន្ត្រី ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ខេត្តសៀមរាប។

ឈ្មោះ ភេ រតនា ហៅម៉ៅ ភេទប្រុស ឆ្នាំកំណើត ២០០៤  ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិខ្សាច់ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន : ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកកចំនួន ២៣ កញ្ចប់ស្មើនឹងទម្ងន់ ៤៥,៨ក្រាម (ទម្ងន់សុទ្ធ) ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង ក្រដាសវេរប្រាក់វីងចំនួន០២សន្លឹក ឧបករណ៍ប្រើប្រាស់និងសំភារៈវេចខ្ចប់គ្រឿង ញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន ០៦គ្រឿង។                                                                           

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានការិយា ល័យជំនាញបញ្ចូនទៅសាលាដំបូងថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០២០