ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីធ្វើ​អោយ​ខូចខាត​ដោយ​ចេតនា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល

ខេត្តកណ្តាល​៖នៅថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០វេលា​ម៉ោង​ ២៣:៣០នាទីមានករណីធ្វើ​អោយ​ខូចខាត​ដោយ​ចេតនា​(គប់​កញ្ចក់​រថយន្ត​)ចំណុចកើតហេតុ ភូមិ​បារគូ​ ឃុំ​បារគូ​ ​ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនរងគ្រោះ ០២នាក់ ៖
១.​ឈ្មោះ​ គីម​ សុគន្ធ​ ភេទ​ ប្រុស អាយុ​ ៤០ឆ្នាំ​​ ទីលំនៅបច្ចុប្បន្ន ភូមិ​ដេីមត្រាំង ឃុំ​អន្លង់​រមៀត​​​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ មុខរបរ​នគរបាល​ ។
២.ឈ្មោះ​ សន​ ជីសី​ ភេទប្រុស​ អាយុ​ ៣០ឆ្នាំ​ មានទីលំនៅ​ភូមិ​កុកទិល​ ឃុំ​ត្បែង​ ស្រុកកណ្តាល​ស្ទឹង​ ខេត្ត​កណ្ដាល​ មុខ​របរ​ បេីករបរ​រថយន្ត​។
ជនសង្ស័យ​ ០២នាក់​ ៖
១.ឈ្មោះ​ ខាន់​ ភារ៉េត​ហៅ​ រ៉េត ភេទ​ ប្រុស​ អាយុ​ ២២​ ឆ្នាំ​ទីលំនៅបច្ចុប្បន្នភូមិ​ ចារ​ ឃុំ​គោកត្រប់​ ស្រុក​កណ្ដាល​ស្ទឹង​​ ខេត្ត​ កណ្ដាល​​ ។ មុខ​របរ​មិនពិតប្រាកដ​ មាន​សារធាតុ​ញៀន​ក្នុង​ទឹក​នោម​(វិជ្ជមាន​(+)ឃាត់​ខ្លួន​)
២.ឈ្មោះ​ អាត​ ប្រុសពេជ្រ​ ភេទ​ប្រុស​ អាយុ​២១ ឆ្នាំ​ទីលំនៅបច្ចុប្បន្នភូមិ​ ចារ​ ឃុំ​គោកត្រប់​ ស្រុក​កណ្ដាល​ស្ទឹង​​ ខេត្ត​ កណ្ដាល​​ ។ មុខ​របរ​មិនពិតលក់ដូរ​ មាន​សារធាតុ​ញៀន​ក្នុង​ទឹក​នោម​វិជ្ជមាន​(+)​(ឃាត់ខ្លួន​)
វត្ថុតាងចាប់យក ៖​
១.ម៉ូតូ​០១គ្រឿង​ម៉ាក​ ហុង​ដា​ សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០១៩​ ពាក់​ស្លាក​លេខ​ កណ្ដាល​ 1AB 7687(បែក​ស្តុប​ផ្នែក​ខាង​ក្រោយ​)
២.ទូរស័ព្ទ​ដៃ​ ចំនួន​០៣គ្រឿង​
-ម៉ាក​ Samsung ០១គ្រឿង​ពណ៌​ ស
-ម៉ាក​ ណូគា​ អិន​ចុចពិល០២​គ្រឿង​ពណ៌​ ស
៣.ដុំថ្ម​ ចំនួន​ ០៤ដុំ
សំភារៈ​ខូចខាត​រួម​មាន​:
-រថយន្ត​ចំនួន​០២គ្រឿង​៖
១.ម៉ាក​ FUSO​ សណ្តោង​រម៉ក​ ពណ៌​ បៃតង​ ពាក់​ស្លាក​លេខ​ កណ្ដាល​ 3A 1879​ បែក​កញ្ចក់​ មុខ​០១​ ផ្ទាំង​ កញ្ចក់​ចំហៀង​ឆ្វេង​ស្តាំ​០២​ ផ្ទាំង​ កញ្ចក់​ក្រោយ​០១ផ្ទាំង​ ។
២.​ ម៉ាក​ Highlander ពណ៌​ទឹកមាស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1V 3914។
នៅថ្ងៃទី​១៤​ខែ​ ឆ្នូ​ ឆ្នាំ​២០២០មុនពេល​កេីតហេតុ​ជនសង្ស័យ​ទាំង​ពីរ​នាក់ជីះម៉ូតូមួយគ្រឿងខាងលេី​ បេីកបរដោយ​ឈ្មោះ​ អាត​ ប្រុសពេជ្រ​ និង​ ឈ្មោះ​ ខាន់​ ភារ៉េត​ អ្នក​ជិះពីក្រោយ ចេញពីរង្វង់មូលគួរស្រូវ​មកផ្ទះ​របស់ខ្លួន​ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២​ពេល​មកដល់ចំនុចផ្លូវកែងផ្សារសៀមរាប​ចាស់បទចូល​ផ្លូវ​លេខ​ ២០B​ បានឃេីញរថយន្ត​ម៉ាក​ FUSO សណ្តោង​រម៉ក​ពីក្រោយ​បទមក​គៀរម៉ូតូ​ របស់ជនសង្សយ័បណ្តាល​អោយដួល​ និង​ បែក​ស្តុប​ផ្នែក​ខាង​ក្រោយ​ ពេលនោះ​​ជនសង្ស័យ​ទាំង​ពីរ​នាក់បានលេីកម៉ូតូជីះដេញរថយន្តនោះពីក្រោយ​ និងស្រែកអោយគេជួយស្ទាក់ចាប់​ ចំពេល​លោក​ គីម​ សុគន្ធ​ អធិការ​រង​នៃអធិការ​ដ្ឋាន​នរគបាលស្រុកកណ្តាលស្ទឹងកំពុងដឹកនាំ​កម្លាំង​ល្បាត​បានលឺប្រជាការពារហៅតាម​វិទ្យុ​ទាក់ទង​ ពេល​ទទួល​បាន​ពត៌មាន​​ លោកអធិការ​រង​ គីម សុគន្ធ​បានបេីករថយន្តរបស់ខ្លួនមកកាក់ពីមុខរថយន្តដែលកំពុងបេីករត់គេច​នោះជាប់នៅចំនុច​កេីតហេតុ​ ភ្លាម​នោះ​ក្រុម​ជនសង្ស័យ​បានឈប់​ម៉ូតូ​ពីក្រោយ​រួច​ចុះរេីសដុំថ្មគប់​មកលេីរថយន្ត​សណ្តោង​រម៉ក​នោះ​បណ្ដោយ​ឲ្យ​បែក​កញ្ចក់​មុខ​០១ផ្ទាំង​ កញ្ចក់​ចំហៀងឆ្វេងស្តាំ០២ ផ្ទ្ទាំង​ កញ្ចក់​ខាង​ក្រោយ​០១ផ្ទាំង​ និង​ត្រូវ​រថយន្ត​របស់លោក​អធិការ​រង​ គីម​ សុគន្ធ​ បណ្ដោយ​ឲ្យ​បែក​ កញ្ចក់​មុខ​មួយផ្ទាំង​ទៀត ភ្លាម​នោះ​កំម្លាំង​សមត្ថកិច្ច​នៃអធិការ​ដ្នាន​បានឃាត់​ខ្លួន​ជនសង្ស័យ​ទាំង​០២រួច​បញ្ជូន​​មក​កាន់​អធិ​ការ​ដ្ឋាន​ដេីម្បី​បន្តនិតិវិធី។