ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិពិនិត្យឃើញមានការផ្សព្វផ្សាយ និងការចែករំលែកបន្តបន្ទាប់លើបណ្ដាញទំនាក់ទំនងសង្គមពាក់ព័ន្ធនឹងបុរសម្នាក់ប្រើប្រាស់ឯកសណ្ឋានមន្ត្រីនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍

កំពង់ស្ពឺ ក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិពិនិត្យឃើញមានការផ្សព្វផ្សាយ និងការចែករំលែកបន្តបន្ទាប់លើបណ្ដាញទំនាក់ទំនងសង្គមពាក់ព័ន្ធនឹងបុរសម្នាក់ប្រើប្រាស់ឯកសណ្ឋានមន្ត្រីនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ ដោយពុំមានលក្ខណៈគ្រប់គ្រាន់ និងបង្ហោះផ្សព្វផ្សាយជាសាធារណ:

នាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកអត្តសញ្ញាណបុរសខាងលើ និងស្វែងរកប្រភពអ្នកផ្គត់ផ្គង់ឯកសណ្ឋាននគរបាលនោះ។

រសៀលថ្ងៃទី ខែធ្នូ ឆ្នាំ២០២០ ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំនៃនាយកដ្ឋានបុគ្គលិក លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងស្រាវជ្រាវកំណត់អត្តសញ្ញាណបុរសខាងលើ និងឈានដល់ការកោះអញ្ជើញមកធ្វើការសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ផានសុភក្ដីភេទប្រុសអាយុ៣៨ឆ្នាំមានមុខរបរជាងកាត់សក់នៅចំណុចភូមិពាណិជ្ជកម្មសង្កាត់រការធំក្រុងច្បារមនខេត្ដកំពង់ស្ពឺ បានឆ្លើយសារភានិទទួលស្គាល់ថាឯកសណ្ឋាននគរបាលជាតិ (អាវនោះ)​ គឺជាកម្មសិទ្ធិលោកឧត្ដមសេនីយ៍ត្រីង៉ាមរីជាស្នងការរងទទួលការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ  ដែលកាលពីថៃ្ងទី ០៧ ខែធ្នូឆ្នាំ២០២០វេលាម៉ោង០៨:៣០នាទីកន្លងទៅ លោឧត្តមសេនីយ៍ត្រី ង៉ាម រីបានបេីករថយន្ដពាក់ផ្លាកលេខនគរបាលមកតូបដើម្បីកាត់សក់ គាត់បានដោះអាវព្យួរ ខ្ញុំ (ផាន សុភក្តី) ក៏បានសុំពាក់អាវថតរូប ដោយលោក ង៉ាមរីបានឆ្លើយថាពាក់ៗទៅខ្ញុំសួរបន្តថាបេីថតផុសក្នុងហ្វេសប៊ុកបានអត់គាត់ឆ្លេីយថាផុសៗទៅរួចខ្ញុំបានសុំខ្ចីសោររថយន្តដេីម្បីបេីកទ្វារអង្គុយថតគាប់ជួនពេលនោះមានព្រះសង្ឃនិមន្តបិណ្ឌបាតឆ្លងកាត់ទីនោះ ខ្ញុំបានយកបច្ច័យដាក់បាតលោកដោយគ្រងឯកសណ្ឋាននគរបាលជាតិផងដែរ។ ឈ្មោះផាន សុភក្តី បានបញ្ជាក់បន្ថែមថា ចំពោះសកម្មភាពខាងលើគឺខ្ញុំមិនបានដឹងថាជាអំពេីខុសច្បាប់នោះទេព្រោះលោកឧត្ដមសេនីយ៍ង៉ាម រី គាត់ជានគរបាលជាតិមានឋានៈខ្ពស់បានយល់ព្រមឱ្យខ្ញុំថតរូបផុសក្នុងហ្វេសប៊ុក

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ដោយបុគ្គលឈ្មោះ ផាន សុភក្តី បានសារភាពទទួលស្គាល់កំហុស និងបានស្នើសុំការយោគយល់អធ្យាស្រ័យពីសមត្ថកិច្ច គណៈស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងដោយមានការយល់ព្រមពីថ្នាក់ដឹកនាំនៃនាយកដ្ឋានបុគ្គលិកសម្របសម្រួលអនុវត្តត្រឹមកម្រិតធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ។

ដោយឡែកចំពោះលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ គណៈស្នងការនឹងគោរពស្នើសុំមតិចង្អុលដឹកនាំពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តបន្ត។