ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានធ្វើកាឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធករណីជួញដូរនិងចែកចាយនូវសាធាតុញៀន

មណ្ឌលគិរី៖  នៅថ្ងៃអាទិត្យ០៦រោជ​ ខែមគិសិរ  ឆ្នាំជូតទោស័ក..ស២៥៦៤ត្រូវនិងថ្ងៃទី៦  ខែធ្នូ​ ឆ្នាំ២០២០នាវេលាម៉ោង២០និង០០នាទីកម្លាំងផ្នែកជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យនិងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីស៊ុមសោភ័ណ្ឌស្នងការរងទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀនដោយមានការសម្របសម្រួលពីលោកម៉មវ៉ាន់ដាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរីបានចុះបង្រ្កាបករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិចំកាតែសង្កាត់ស្ពានមានជយ័ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី

កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជួញដូរចែកចាយនូវសាធាតុញៀនបានចំនួន០១នាក់និងអ្នកពាក់ព័ន្ធ០១នាក់មានឈ្មោះដូចខាងក្រោម

.ឈ្មោះយឹមសុខលីហៅវ៉ាភេទប្រុសអាយុ៣១ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិចំកាតែសង្គាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីអ្នកជួញដូរចែកចាយនូវសាធាតុញៀន។

.ឈ្មោះម៉ូតស្រីម៉ៅភេទស្រីអាយុ៤០ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិចំការតែសង្គាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី(អ្នកពាក់ព័ន្ធ)

កម្លាំងសមត្ថកិច្ចបានធ្វើកាឆែកឆេរនិងដកហូតវត្ថុតាងរួមមាន៖ក្រាមសរថ្លាសង្ស័យថាជាសារធា

តុញៀនមានចំនួន២៨កញ្ចប់(២៥កញ្ចប់តូចនិង០៣កញ្ចប់ធំល្មម)ទម្ងន់១៦,៦៥ក្រាមថ្លឹងទាំងសំបកទូរស័ព្វដៃម៉ាកអូប៉ូចំនួន០១គ្រឿង  ឧបករណ៍កែឆ្នៃសំរាប់ជក់មួយចំនួនថង់វិចខ្ចប់នូវសារធាតុញៀន០១ចំនួនដែកកេះចំនួន០២ដើម។

កន្រ្តៃចំនួន០២.ប្រាក់រៀលចំនួន៣៣១៥០០រៀល។

បច្ចុប្បន្នជនសង្ស័យទាំងពីរខាងលើត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការទៅតាមនិតិវិធីច្បាប់។