ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តកែប ប្រគល់ម៉ាសចំនួន១០,០០០ម៉ាស ជាអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលខេត្តយកទៅប្រើប្រាស់

ខេត្តកែប៖ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានប្រគល់ម៉ាស ចំនួន១០,០០០ម៉ាស ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់លោក លោកស្រីស្នងការរងគ្រប់ផែន អធិការនគរបាលក្រុង ស្រុក និងក្រុមចម្រុះចុះប្រចាំការតំបន់រមនីយដ្ឋានទាំង៥ ដើម្បីយកទៅបន្តចែកជូនមន្ត្រីរបស់ខ្លួនប្រើប្រាស់ ។

ទន្ទឹមនោះដែរលោកឧត្តមសេនីយ៍ ស្នងការ បានមានប្រសាសន៍ណែនាំឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តវិធានការ បង្ការទប់ស្កាត់ការចំឡង និងការរីករាលដាលវីរុសCOVID-១៩ តាមអនុសាសាន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងការណែនាំរបស់ក្រសួងសុខាភិបាល ដោយពាក់ម៉ាសពេលចេញក្រៅផ្ទះ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល៕