ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំត្រួតពិនិត្យការងារ និងធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងពិនិត្យការសាងសង់អគារធ្វើការ នៅអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ

ខេត្តបាត់ដំបង៖​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី សុវណ្ណ គឹមហាក់ ស្នងការរង ផែនការងារភស្តុភារ និងហិរញ្ញវត្ថុ តំណាងលោកឧត្តមសេនីយ៍ស្នងការ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារ និងធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងពិនិត្យការសាងសង់អគារធ្វើការ នៅអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ 

ដោយពិធីនេះដែរ មានការអញ្ជេីញចូលរួមពីលោកនាយការិយាល័យគណនេយ្យ លោកនាយ លោកនាយរងការិយាល័យភស្តុភារ និងមន្រ្តីជំនាញ លោកអធិការ លោកអអិការរង នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ លោកមេប៉ុស្តិ៍រដ្ឋបាលចំណុះអធិការដ្ឋាន។សួន ស៊ីរ៉ា