ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អភិបាលរងស្រុកបរិបូណ៌ បានដឹកនាំកម្លាំងចម្រុះ ជាមួយអាជ្ញាធរឃុំ ចុះពិនិត្យទីតាំងផលិតស្រាស និងអ្នកយកលក់បន្ត ក្នុងឃុំពពេល ស្រុកបរិបូណ៌

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ លោក ផល សុភាព អភិបាលរងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងចម្រុះ ជាមួយអាជ្ញាធរឃុំ ចុះពិនិត្យទីតាំងផលិតស្រាសគ្មានច្បាប់ និងអ្នកយកលក់បន្ត ក្នុងទីតាំងឃុំពពេល ស្ថិតក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ជាលទ្ធផល លោកអភិបាលរងស្រុក បានណែនាំឱ្យពួកគាត់ធ្វើកិច្ចសន្យា បិទទីតាំងផលិតស្រាចំនួន ០៨កន្លែង និងទីតាំងអ្នកលក់ចែកចាយបន្តចំនួន ០៦កន្លែង សរុបទាំងអស់ ១៤កន្លែង ព្រមទាំងធ្វើការដកហូតស្រាសចំនួន ១០ កានផងដែរ ៕