ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម គុយ សុផល តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចចៅហ្វាវាំង គង់ សំអុល នាំយកអំណោយចែកជូនគ្រួសារសពដែលបានស្លាប់ដោយសារពុលស្រាស

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ដ្រីទទួលបន្ទុកកិច្ចការទូទៅ ក្រសួងព្រះបរមរាជវាំង តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រួមដំណើរដោយ ឯកឧត្តម រដ្ឋមន្រ្តីអមក្រសួងព្រះបរមរាជវាំង ឯកឧត្តម អម សុភា អភិបាលរងខេត្ត និងថ្នាក់ដឹកនាំស្រុក ។

អំណោយក្នុងមួយគ្រួសារទទួលបាន៖
១. គ្រួសារសព ចំនួន ១០គ្រួសារ ទទួលបាន អង្ករ ៥០គីឡូក្រាម ឃីត មួយ​ មាន​ក្រមា១ ភួយ១ មុង១ សារ៉ុង១ និងថវិកា ចំនួន ៥០០.០០០រៀល ។
២. អ្នកដែលបានហូបស្រាសផ្ទាល់ ចំនួន ១០១នាក់ ម្នាក់ៗ ទទួលបាន ឃីត១កញ្ចប់ (សារ៉ុង១ មុង១ ភួយ១ ក្រម៉ា១ ) និងថវិកា ចំនួន ២០០.០០០រៀល ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម បានពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់សម្ដេចចៅហ្វាវាំង គង់ សំអុល ចូលរួមរំលែកមរណៈទុក្ខដល់គ្រួសារចំពោះការបាត់បង់សមាជិកជាទីស្រឡាញ់ និងសូមឧទ្ទិសនូវមហាកុសលជូនដល់វិញ្ញាណខន្ធសពបានដល់សុគតិភព ៕