ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខឆ្នោតរៀតណាម) ឃាត់ខ្លួនបានមុខសញ្ញាចំនួន០២នាក់

កំពង់ចាម​៖​ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៥ និង៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកងមាស និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខឆ្នោតរៀតណាម) នៅចំណុចផ្ទះរបស់ឈ្មោះ​ ថៃ ហ៊ុន ស្ថិតនៅភូមិអូរកណ្តោល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។
ជាលទ្ធផលសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០២នាក់គឺ៖
១- ឈ្មោះ ថៃ ហ៊ុន ភេទស្រី អាយុ៦៨ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិអូរកណ្តោល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម
២- ឈ្មោះ ហ៊ាង ថា ភេទស្រី អាយុ៦៦ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិអូរកណ្តោល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។
និងដកហូតវត្ថុតាងរួមមាន៖
១-ទូរសព្ទដៃចំនួន០៣គ្រឿង
២-ប៊ិក០២ដើម
៣-ក្រដាសកត់លេខឆ្នោតវៀតណាមចំនួន០៤សន្លឹក
៤-កន្ទុយលេខឆ្នោតវៀតណាមចំនួន០៥សន្លឹក
៥-ប្រាក់រៀលចំនួន១,០៧០,០០០រៀល។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕