ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានភូមិព្រៃព្រំ​១​ នាំយកអំណោយ និងថវិកាមួយចំនួនទៅចែកជូនប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

ខេត្តបាត់ដំបង៖​ នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយបានការ
អនុញ្ញាតពី​លោកឧត្តមសេនីយ៍ត្រី សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបង​ លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានភូមិព្រៃព្រំ​១​ និងលោកស្រី​ ឧត្តមសេនីយ៍ត្រី រស់​ ជីវី​ ស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្ស​ និងការពារអនីតិជន​ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានភូមិព្រៃព្រំ​១ ​ព្រមទាំងសហការី​ នាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយជំនន់ទឹកភ្លៀង​ នៅភូមិព្រៃព្រំ១ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង​ សរុបចំនួន ៣៣គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបានអង្ករ ចំនួន ២៥គីឡូក្រាម,​ មីចំនួន ១កេសតូច, ទឹកត្រីចំនួន ១យួរ​,​ ទឹកស៊ីអ៊ីវចំនួន ១យួរ,​ ត្រីខចំនួន​ ១យួរ,​ ប៊ីចេង ចំនួន ១កញ្ចប់ និងថវិកាមួយចំនួនផងដែរ។សួន.​ ស៊ីរ៉ា