ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកវរសេនីយ៍ឯក ហុង ឈន ស្នងាការរង តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បាន ដឹកនាំកំលាំងនគរបាល ចូលរួមទិវាបរិស្ថានជាតិ

កំពង់ស្ពឺ ព្រឹកថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក . ២៥៦៤ ត្រូវថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសួនច្បារសម្ដេចព្រះសង្ឃរាជ ជូន ណាត ក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ឯក ហុង ឈន ស្នងាការរង តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បាន  ដឹកនាំកំលាំងនគរបាល ចូលរួមទិវាបរិស្ថានជាតិ២៣ វិច្ឆិកា ២០២០ ក្រោមប្រធានបទ (អនាម័យល្អសុខភាពសហគមន៍ល្អ) ក្រោមអធិបតីភាព

ឯកឧត្តម ព្រំ វណ្ណៈ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មានការចូលរួមលោក លោកស្រីគ្រប់មន្ទីរជុំវិញខេត្ត

ឯកឧត្តមបានគូសបញ្ជាក់ថា ការចូលរួមក្នុងវេទិកាអនាម័យបរិស្ថានជាតិនាពេលនេះ គឺជាសក្ខីភាពបញ្ជាក់អំពីការយល់ដឹងក្នុងកិច្ចការគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព ដែលនាំមកនូវបរិស្ថានល្អ សុខភាពសហគមន៍ល្អ សុខភាពគ្រួសារល្អ សុខភាពសាធារណៈល្អ ក្នុងការរស់នៅប្រកបដោយចីរភាព ដែលជាតម្រូវការចាំបាច់របស់មនុស្ស សត្វ រុក្ខជាតិ និងជីវៈចម្រុះផ្សេងៗទៀត ទាំងនៅលើដី ក្នុងទឹក សុទ្ធតែត្រូវការបរិស្ថានល្អ ដើម្បីជីវិតរស់នៅទាំងពេលបច្ចុប្បន្ន និងពេលអនាគត។មនុស្សយើងទាំងអស់គ្នា ពិតជាបានជ្រាបហើយថា សំណល់រឹងរាវ បានជះឥទ្ធិពលអវិជ្ជមាន ទៅដល់បរិស្ថាន ដល់សុខភាព និងសង្គមផងដែរ។