ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីប្រគល់-ទទួល​របបសម្ភារបរិក្ខារប្រចាំឆ្នាំ២០២០ របស់ស្នងការដ្ឋាននគរបាលខេត្តកំពត

ខេត្តកំពត​៖​ ថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ២៧ ខែវិច្ឆិការ ឆ្នាំ២០២០ វេលាម៉ោង ៩:០០​ នាទី​ នៅស្នងការដ្ឋាននគរបាលខេត្ត បានធ្វើពិធីប្រគល់-ទទួល​របបសម្ភារបរិក្ខារប្រចាំឆ្នាំ២០២០ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ គាំ សំណាង អនុប្រធាននាយកដ្ឋានភស្តុភារ និងសម្ភារបច្ចេកទេស ។

ក្នុងពិធីនេះ​ មានសមាសភាពអញ្ជេីញចូលរួម​ លោកឧត្តមសេនីយ៍ត្រី ស្នងការរងផែនការងារភស្តុភារនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត លោកនាយ-នាយរងការិយាល័យជំនាញ លោកមេបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោក៦០១ និងលោកអធិការទាំង​ ០៨ ក្រុង-ស្រុក សរុបចំនួន​ ១៥​ នាក់ ៕