ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីប្រកាសសេចក្ដីសម្រេចរបស់ស្នងការដ្ឋាននគរបាលខេត្ត ស្ដីពីការបង្កើតក្រុមការងារដើម្បីចុះពង្រឹងនិងត្រួតពិនិត្យ ការងារតាមបណ្ដាអធិការដ្ឋាននគរបាល ក្រុង ស្រុក

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ អធិការដ្ឋាននគរបាលស្រុកបរិបូណ៌ បានប្រារព្ធពិធី ប្រកាសសេចក្ដីសម្រេចរបស់ស្នងការដ្ឋាននគរបាលខេត្ត ស្ដីពីការបង្កើតក្រុមការងារដើម្បីចុះពង្រឹងនិងត្រួតពិនិត្យ ការងារតាមបណ្ដាអធិការដ្ឋាននគរបាល ក្រុង ស្រុក និងប្រជុំបូកសរុបលទ្ធផលការងារប្រចាំសប្ដាហ៍ និងលើកទឹសដៅបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឧត្ដមសេនីយ៍ត្រី ជុន ថារិទ្ធ ស្នងការរង លោក វរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរង លោកវរសេនីយ៍ឯក ជាង សុវណ្ណារិទ្ធិ អធិការ និងដោយមានការអញ្ចើញចូលរួមពី លោក-លោកស្រី អធិការរង លោកនាយផ្នែក លោកនាយប៉ុស្ដិ៍ លោក-លោកស្រី នាយរងផ្នែក និងប៉ុស្តិ៍ សរុប ៣៣ នាក់ ស្រី៣នាក់ ៕