ព័ត៌មានក្នុងប្រទេស

កិច្ចប្រជុំពិភាក្សាអំពីការសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២១ ធ្នូ២០២០ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០

ខេត្តកោះកុង​៖​ ថ្ងៃអង្គារ ៩ កើត ខែមិគសិរ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០
លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២១ ធ្នូ ២០២០ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០។

លោកអភិបាលរង បានលើកឡើងថាការប្រឡងជិតដល់នាពេលខាងមុខ ជាមួយគ្នានេះផងដែរលោក លោកស្រី ដែលមានតួនាទី ភារកិច្ច ក្នុងការចូលរួមសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២១ ធ្នូ ២០២០ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ធ្វើយ៉ាងណាអនុវត្តឲ្យបានសមស្រប ទៅនឹងគោលការណ៍ណែនាំនានា ដើម្បីឲ្យការងារសម្រេចបានល្អប្រសើរ ក្នុងនាមរដ្ឋបាលខេត្ត និងចូលរួមសហការ គាំទ្រ គ្រប់ជ្រុងជ្រោយ ធ្វើយ៉ាងណាឲ្យដំណើរការទទួលបានលទ្ធផលល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់៕