ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីឆ្លងចរន្តអគ្គីសនី បណ្តាលអោយស្លាប់ ក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្ត​កណ្ដាល​៖ថ្ងៃអាទិត្យ ៧កើត ខែមគសិរ ឆ្នាំជូត ទោសក័ ពស២៥៦៤ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីឆ្លងចរន្តអគ្គីសនី(បណ្តាលអោយស្លាប់)
វេលាម៉ោង ៦:០០នាទីព្រឹក ចំណុចកើតហេតុភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ អេង អឿន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ មេចុងភៅ ជនជាតិ ខ្មែរ ទីលំនៅ ភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះឈ្មោះ ម៉ម ធំ អាយុ៤០ឆ្នាំ មុខរបរ កម្មការនី ស្នាក់នៅភូមិខាងលើបានអោយដឹងថា៖នៅថ្ងៃទី២១.១១.២០២០ ជនរងគ្រោះជាប្តីរបស់គាត់ បាន​ទទួល​ ធ្វើ​ចុងភៅ​និង​រោង​ការ​នេះទាំងអស់តែម្តង លុះវេលា​ម៉ោង​២០និង០០នាទីយប់ មេឃភ្លៀងនិងមានខ្យល់ខ្លាំងផង ជនរងគ្រោះ​និង​កម្មករ​ប្រហែល ៣នាក់ទៀត បាននាំគ្នា ទៅជួយទប់រោងដែលត្រូវខ្យល់បក់ខ្លាំង ព្រោះ​រោងដែល​ជា​កន្លែង​ចុងភៅ​នោះ​ត្រូវ​បាន​ខ្យល់​បក់​បើុង​ធ្លាក់​ទៅ​ប្រឡាយ​បាត់ហើយ​ ដោយខ្លាច​ខ្យល់​បក់​រលំ​រោងការ​ទៀត​ ទើប​គាត់​នាំគ្នា​ទៅទប់។​ លុះពេល​ក្រុមគាត់ទាំង៤នាក់កាន់សសររោងដែលធ្វើពីដែកនោះ នោះក៏ម្នាក់ឈ្មោះណាក់ភេទប្រុស បាន​ត្រូវភ្លើងឆក់​តែគាត់បានកន្រ្តក់ដកដៃវិញរួច ហើយ​ក៏បាន​ទៅប្រាប់​ប្រពន្ធ​ជនរងគ្រោះ​ថា​គាត់​ត្រូវ​ខ្សែភ្លើង​ឆក់​ហើយ​ក៏ដេក​ទៅ ចំណែក​នាក់​២នាក់ទៀតក៏ដើរចេញលែងទប់ដែរ គឺ​នៅសល់​តែ​ជនរងគ្រោះ​ម្នាក់​គត់​ដែលនៅទប់រោងនោះ​ ដោយ​ដឹងថា​រោង​នេះ​មាន​ឆ្លង​ចរន្ត​អគ្គិសនី​ ឈ្មោះ​សិតភេទ​ប្រុស​ជា​ម្ចាស់​ផ្ទះ​បាន​រត់ទៅ​ដកភ្លើងចេញ​ ហើយ​ឈ្មោះ​សិតនេះ​បានដើរ​ទៅ​មើលជុំវិញរោង​ក៏បាន​ឃើញ​ជនរងគ្រោះ​ដួល​ផ្កាប់មុខ​លិចកប់ក្នុងទឹកសល់តែសក់ប៉ើយៗ ​ ក្បែរ​សសរ​រោង​ខាងកើត​ ទើប​គេនាំគ្នាលើកជនរងគ្រោឡើង តែជនរងគ្រោះបាន​ស្លាប់​បាត់ទៅហើយ​ តែដោយ​មិនអស់ចិត្ត​គ្រួសារ​គាត់​ក៏​បាន​នាំទៅ​មន្ទីរ​ពេទ្យ​ជ័យជំនះ​ទៀត​តែពេលទៅដល់​ពេទ្យ​ បានសង្គ្រោះ ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ​ ក៏បានដឹក​ជនរងគ្រោះ ត្រឡប់​មកផ្ទះវិញ​ដើម្បីធ្វើបុណ្យតាមប្រពៃណី។លុះព្រឹកឡើងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ក៌បានរាយការណ៍ជូនទៅសមត្ថកិច្ចចុះធ្វើការពិនិត្យ។ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ សាកសពពិនិត្យឃើញថា ស្រុងឈាម ចុងប្រដាប់ភេទមានទឹករំអិល និងមានលាមក ក្រៅពីនិងពុំមានស្លាកស្នាមអ្វីគួរអោយកក់សំគាល់ទេ។
តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ ជនរងគ្រោះ ស្លាប់ដោយសារ ឆ្លងចរន្តអគ្គីសនី(បណ្តាលអោយស្លាប់)។សាកសពត្រូវបានប្រគល់អោយប្រពន្ធធ្វើបុណ្យតាមប្រពៃណី។